03/05/2026
ឃើញរឿងគេធ្វើដាក់ប្អូនៗនិសិត្ស ពិតជាពិបាកទទួលយក ហើយមិនដឹងថាមាន ក្រុមហ៊ុនបែបនិងច្រើនទៀតឬអត់។ បងសុំចែករំលែក គន្លឹះសំខាន់ខ្លះៗ សម្រាប់ប្អូនៗ រៀនផ្នែកស្ថាបត្យកម្មនិង តុបតែង(Interior designer)ក្នុងការពិនិត្យថាក្រុមហ៊ុនល្អសម្រាប់ Internship :
01.ពិនិត្យការងាររបស់ក្រុមហ៊ុន (Project/ Company Profile):
* ចូលមើល Website / Facebook / Instagram
* ការងារមានគុណភាពទេ
* មាន Client ពិតទេ ឬ ជាគម្រោងគ្រាន់តែProposal
02.ពិនិត្យក្រុមការងារ (សំខាន់ណាស់)
* ពីរបៀបពួកគាត់ធ្វើការ (Work Culture)
* បើមានតែ Junior ច្រើន គ្មាន Senior ឬ Project lead ជា Red-flag
* បរិយាកាសធ្វើការ សមស្របនិងយើងទេត្រូវនឹងយើងអត់
03. សួរសំណួរឲ្យច្បាស់ពេលបាន Interview
* រៀបចំសំនួរដែលយើងចង់ដឹង (បើគេឆ្លើយមិនច្បាស់ គួរប្រុងប្រយ័ត្ន ហើយរៀនសង្កេត)
* ម៉ោងធ្វើការ របៀបធ្វើការ បែបណា បែបបទបែបណា
* កុំសម្រេចចិត្តលឿនពេក គិតអោយបានច្បាស់សិនមុនសម្រេចចិត្ត
04. ពិនិត្យឱកាសរៀនសូត្រ
* មានអ្នកជំនាញធ្វើការពិត មិនមែនមានតែ admin ឬ HR ទេ
* មានអ្នកណែនាំ តម្រង់ទិស ត្រឹមត្រូវ
* ត្រូវមាត់ តែមាន Feedback សម្រាប់កែលម្អ
Credit: Roth 2 talk