18/08/2025
ស្វែងរកដៃគូសហការ l Call for sponsors
▪️ក្នុងបរិបទដែលប្រទេសកម្ពុជាមានអាសន្នការណ៍ តើស្ថាបត្យកម្មអាចរួមចំណែកយ៉ាងណាខ្លះក្នុងការដោះស្រាយនូវតម្រូវការដ៏តានតឹងមួយនេះ?
បើទោះបីជាវិបត្តិបញ្ហាដ៏តានតឹងតាមព្រំដែនកម្ពុជា–ថៃ ហាក់បីដូចជាបានស្ងប់ស្ងាត់យ៉ាងណាក្ដី "ការស្រមៃឡើងវិញនូវប្រព័ន្ធជម្រកស្នាក់នៅបណ្ដោះអាសន្នសម្រាប់ជនភៀសសឹកកម្ពុជា" នៅតែមានសារៈសំខាន់ក្នុងបរិបទនេះ ព្រោះក្នុងពេលមានវិបត្តិ មិនថាជាសង្គ្រាម ហានិភ័យ គ្រោះធម្មជាតិ ឬក៏ការប្រឈមបញ្ហាសង្គមនានានោះទេ កន្លែងស្នាក់នៅ ឬទីជម្រកគឺជាជំហានដំបូងគួរគិតគូរសម្រាប់ជនភៀសសឹកក្នុងរយៈពេលណាមួយមុននឹងការបញ្ចប់វិបត្តិនានា។
ដោយបានមើលឃើញពីបញ្ហានៃរចនាសម្ព័ន្ធទីកន្លែងស្នាក់នៅបណ្ដោះអាសន្ននាពេលមានបញ្ហាទាំងអស់នេះហើយ ទើបយើងបានលើកឡើងនូវការបង្កើតទីជម្រកបណ្ដោះអាសន្នមួយដែលមិនត្រឹមតែអាចការពារអាយុជីវិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងស្ដារឡើងវិញនូវក្តីសង្ឃឹម ការលើកទឹកចិត្ត ប្រព័ន្ធផ្លូវចិត្ត និងបង្កើតសហគមន៍រស់នៅមួយរយៈពេលនោះឲ្យកាន់តែរឹងមាំអំឡុងពេលដែលជនភៀសទាំងអស់ទទួលភាពងាយរងគ្រោះ។
តោះ! ក្លាយជាចំណែកមួយដ៏សំខាន់មួយក្នុងការដោះស្រាយនូវបញ្ហាវិបត្តិអាសន្ននៅក្នុងប្រទេសកម្ពុជាជាមួយគ្នា តាមរយៈ INNex ឥឡូវនេះ។
តាមរយៈកម្មវិធីសិក្សាដែលពួកយើងបានរៀបចំជាច្រើនកន្លងមក យើងសង្កេតឃើញថា បានជះឥទ្ធិពលជាវិជ្ជមានទៅកាន់ សាធារណជនទូទៅ ទស្សនិកជនគ្រប់វ័យ ជាពិសេសអ្នកជំនាន់ក្រោយក្នុងវិស័យរចនានេះ។ តាមរយៈបេសកកម្មមួយនេះ ពួកយើងជឿជាក់ថានឹងក្លាយជាផ្នែកមួយក្នុងការជួយដោះស្រាយនូវតម្រូវការដែលជនភៀសសឹកខ្វះខាតចាំបាច់បំផុតក្នុងនាមពួកយើងស្ថិតនៅលើដំណើរដ៏វែងឆ្ងាយនៃវិស័យស្ថាបត្យកម្ម។
ទំនាក់ទំនងមកកាន់ពួកយើង:
▪️លេខទូរស័ព្ទ ៖ +855 66 700 072
▪️តេលេក្រាម ៖ https://t.me/inn_ex
▪️អុីម៉ែល ៖ [email protected]
[Call for Sponsors now] 📣🤝🏻
▪️In the context of Cambodia facing emergencies or crises, how can architecture contribute to addressing these urgent needs?
Even though the tense situation along the Cambodia–Thailand border may seem relatively calm, Rethinking the emergency shelters system for Cambodian refugees remains crucial in this context because in times of crisis, whether war, natural disasters, or various forms of social unrest, shelter or refuge is the first and foremost line of consideration for refugees at any stage before the resolution of the crisis.
With careful consideration of the design and structure of temporary shelters during such challenging circumstances, we aim to create spaces that not only protect lives, but also restore hope, provide psychological encouragement, and strengthen communities during their most vulnerable moments.
Join Us now!!!
Let’s become an important part of addressing emergency crises in Cambodia together, through INNex, starting now!
Through many programs that we have organized, we have delivered a positive impact to the general public, the audience of all ages, especially the young generation in the field of design. These factors have driven INNex to become a potential event organization of the architect professional's community, focused on cultivating connections, sharing artistic knowledge, and promoting creativity, aiming to inspire and empower young designers to contribute to the progressive development of the architecture industry in Cambodia.
Contact Us:
▪️Tel: +855 66 700 072
▪️Telegram: https://t.me/inn_ex
▪️Email: [email protected]