TRiSHULAN.30

TRiSHULAN.30 Research, conservation, development and sharing

TRISHULAN.30 is a digital initiative dedicated to preserving and documenting endangered architecture, historical landmarks, and archaeological heritage across diverse cultural landscapes. In an era where rapid urbanization, climate change, and neglect threaten the survival of invaluable sites, TRISHULAN.30 works to safeguard memory through technology. By combining digital documentation, research, and storytelling, the project captures not only the physical form of heritage but also its cultural and historical significance.

សំណាកព្រះវិហារពុះ បណ្តោយ/ទទឹងសម្រង់ដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី២ នៃសាកលវិទ្យាល័យ ន័រតុនជំនាន់ ២៥ ក្រុម M1&M2២០២៥-២០២៦ណែ...
20/07/2026

សំណាកព្រះវិហារពុះ បណ្តោយ/ទទឹង
សម្រង់ដោយនិស្សិតស្ថាបត្យកម្មឆ្នាំទី២ នៃសាកលវិទ្យាល័យ ន័រតុន
ជំនាន់ ២៥ ក្រុម M1&M2
២០២៥-២០២៦
ណែនាំដោយ លោកគ្រូ សាស្រ្តាចារ្យ មាស គឹមសេង, សុង សុវណ្ណ, ថោ សំរេច

អបអរសាទរខួប ៩ ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ 🇰🇭🌿០៨ កក្កដា ២០១...
08/07/2026

អបអរសាទរខួប ៩ ឆ្នាំ នៃការចុះបញ្ជីតំបន់ប្រាសាទសំបូរព្រៃគុក ជាសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ 🇰🇭🌿

០៨ កក្កដា ២០១៧ – ០៨ កក្កដា ២០២៦

ថ្ងៃនេះជាខួប ៩ ឆ្នាំ នៃព្រឹត្តិការណ៍ដ៏មានមោទនភាព ដែលតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូណេស្កូ ចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក។ ការទទួលស្គាល់នេះ គឺជាកិត្តិយសដ៏ថ្លៃថ្លារបស់កម្ពុជា និងជាការបញ្ជាក់ពីតម្លៃដ៏វិសេសវិសាលនៃបេតិកភណ្ឌវប្បធម៌ជាតិខ្មែរ

សូមរួមគ្នាអភិរក្ស ថែរក្សា និងលើកតម្កើងបេតិកភណ្ឌជាតិ ដើម្បីបន្តផ្ទេរតម្លៃដ៏មានអត្ថន័យនេះទៅកាន់មនុស្សជំនាន់ក្រោយ។

#៩ឆ្នាំសម្បត្តិបេតិកភណ្ឌពិភពលោក

ប្រាសាទព្រះវិហារ ជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលឈរយ៉ាងរឹងមាំជាសក្ខីភាពនៃប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណជាតិ ...
07/07/2026

ប្រាសាទព្រះវិហារ ជាស្នាដៃដ៏អស្ចារ្យរបស់បុព្វបុរសខ្មែរ ដែលឈរយ៉ាងរឹងមាំជាសក្ខីភាពនៃប្រវត្តិសាស្ត្រ វប្បធម៌ អត្តសញ្ញាណជាតិ និងអរិយធម៌ខ្មែរ។​ ប្រាសាទនេះមិនត្រឹមតែជាមរតកដ៏មានតម្លៃរបស់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាបេតិកភណ្ឌដ៏វិសេសវិសាលសម្រាប់មនុស្សជាតិទាំងមូលផងដែរ។

អបអរសាទរខួប ១៨ ឆ្នាំ នៃការចុះបញ្ជី ប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ។

០៧ កក្កដា ២០០៨ - ០៧ កក្កដា ២០២៦

𝐼𝑚𝑎𝑔𝑒 𝑐𝑟𝑒𝑑𝑖𝑡: 𝐋𝐮𝐧𝐞𝐭 𝐝𝐞 𝐋𝐚 𝐉𝐨𝐧𝐪𝐮𝐢è𝐫𝐞, 𝐄. (𝟏𝟗𝟎𝟐–𝟏𝟗𝟏𝟏).

រូបទី១ ត្រូវបានថតនៅឆ្នាំ ១៩៣៦ បង្ហាញទិដ្ឋភាពផ្នែកខាងកើតនៃព្រះវិហារវត្តសង្កែ ស្ថិតក្នុងខេត្តបាត់ដំបង។ ទោះបីមិនមានការបញ្ជា...
04/07/2026

រូបទី១ ត្រូវបានថតនៅឆ្នាំ ១៩៣៦ បង្ហាញទិដ្ឋភាពផ្នែកខាងកើតនៃព្រះវិហារវត្តសង្កែ ស្ថិតក្នុងខេត្តបាត់ដំបង។ ទោះបីមិនមានការបញ្ជាក់អំពីអ្នកថតរូបក៏ដោយ រូបថតនេះត្រូវបានរក្សាទុកនៅក្នុងបណ្ណសាររបស់ École française d'Extrême-Orient (EFEO) និងជាឯកសារប្រវត្តិសាស្ត្រដ៏មានសារៈសំខាន់សម្រាប់ការសិក្សាអំពីស្ថាបត្យកម្មវត្តព្រះពុទ្ធសាសនានៅកម្ពុជា ក្នុងសម័យអាណានិគមបារាំង។

រូបទី២ ត្រូវបានថតនៅឆ្នាំ ១៩៨០ ដោយ Jean-Jacques Kurz និងរក្សាកម្មសិទ្ធិបញ្ញាដោយ ICRC។ រូបថតនេះបង្ហាញស្ថានភាពព្រះវិហារវត្តសង្កែ ក្នុងខេត្តបាត់ដំបង បន្ទាប់ពីរងការបំផ្លិចបំផ្លាញ។ វាត្រូវបានថតក្រោយការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩។

មុខងារនៃមុខបញ្ជើត(surélever)(?) ក្នុងព្រះបរមរាជវាំងចតុម្មុខមុខងារ និងសារៈសំខាន់របស់ "មុខបញ្ជើត" អាចសិក្សាបានតាមរយៈស្ថាបត...
01/07/2026

មុខងារនៃមុខបញ្ជើត(surélever)(?) ក្នុងព្រះបរមរាជវាំងចតុម្មុខ

មុខងារ និងសារៈសំខាន់របស់ "មុខបញ្ជើត" អាចសិក្សាបានតាមរយៈស្ថាបត្យកម្មនៃ "ប្រាសាទចន្ទច្ឆាយា" និង "ព្រះរាជដំណាក់ផែ" ដែលជាសំណង់សំខាន់ពីរនៅក្នុងព្រះបរមរាជវាំងចតុម្មុខ។ ប្រាសាទចន្ទច្ឆាយាជាប្រាសាទដែលស្ថិតនៅផ្នែកខាងមុខបំផុតនៃព្រះបរមរាជវាំង ខណៈព្រះដំណាក់ផែ តាមប្លង់ព្រះបរមរាជវាំងក្នុងរជ្ជកាលព្រះបាទនរោត្តម ត្រូវបានសាងសង់លាតសន្ធឹងលើផ្ទៃទឹកទន្លេចតុម្មុខ ស្ថិតនៅទិសខាងកើតទល់មុខប្រាសាទទេវាវិនិច្ឆ័យ។ សំណង់ទាំងពីរនេះសុទ្ធតែមានការរចនាដំបូលរាង "បញ្ជើត" (ដោយផ្នែក) ដោយព្រះរាជដំណាក់ផែមានមុខបញ្ជើតនៅទិសខាងកើត រីឯប្រាសាទចន្ទច្ឆាយាមានមុខបញ្ជើតទាំងទិសខាងកើត និងខាងលិច។ ការរៀបចំស្ថាបត្យកម្មបែបនេះ បង្ហាញថាជាជម្រើសដែលមានគោលបំណងច្បាស់លាស់ មិនមែនជាការសាងសង់ដោយចៃដន្យនោះឡើយ។

ចំពោះប្រាសាទចន្ទច្ឆាយា ក្រៅពីមានតួនាទីជាសាលសម្រាប់ការសម្តែងរបាំព្រះរាជទ្រព្យ និងការបំពេញព្រះរាជកិច្ចផ្សេងៗហើយ ប្រាសាទនេះក៏ជាកន្លែងដែលព្រះមហាក្សត្រគង់ទតព្រះរាជពិធី ព្យុហយាត្រា និងព្រឹត្តិការណ៍សំខាន់ៗដែលប្រារព្ធឡើងនៅទីលានខាងមុខព្រះបរមរាជវាំង។ តាមទំនៀមរាជសព្ទ ព្រះមហាក្សត្រតែងគង់នៅទីតាំងដែលអាចទតឃើញព្រះរាជពិធីបានយ៉ាងច្បាស់ ហើយទីតាំងនោះគឺស្ថិតនៅក្រោមដំបូលមុខបញ្ជើត ដែលជាផ្នែកលាតចេញពីអគារចម្បង។ ដូច្នេះ មុខបញ្ជើតមិនត្រឹមតែជាធាតុស្ថាបត្យកម្មសម្រាប់លម្អទេ ប៉ុន្តែថែមទាំងបំពេញមុខងារជាលំហសម្រាប់ព្រះមហាក្សត្រគង់ទត និងទទួលការគោរពពីមន្ត្រី និងប្រជាពលរដ្ឋក្នុងព្រះរាជពិធីនានាផងដែរ។

រីឯព្រះដំណាក់ផែ ក៏មានមុខងារស្រដៀងគ្នា ដោយប្រើជាកន្លែងសម្រាប់ព្រះមហាក្សត្រគង់ប្រថាប់ក្នុងឱកាសប្រារព្ធព្រះរាជពិធីដែលពាក់ព័ន្ធនឹងផ្លូវទឹក ជាពិសេស "ព្រះរាជពិធីបុណ្យអុំទូក"។ ព្រះដំណាក់នេះមានជញ្ជាំងបាំងជាបន្ទប់នៅផ្នែកខាងក្រោយ និងមានរានលាតចេញនៅផ្នែកខាងមុខ ដែលគ្របដណ្ដប់ដោយដំបូលរាងបញ្ជើត។ ការរៀបចំបែបនេះអនុញ្ញាតឱ្យព្រះមហាក្សត្រអាចគង់ប្រថាប់ក្នុងទីតាំងដែលមានសេចក្តីថ្លៃថ្នូរ និងអាចទតសកម្មភាពនៅលើផ្ទៃទឹកបានយ៉ាងទូលំទូលាយ ខណៈពេលរក្សាបាននូវភាពឯកជន និងស័ក្តិសមតាមព្រះរាជពិធី។

គំនូរប្រកបក្នុងសៀវភៅរឿង «នាងទាំងដប់ពីរនៃអង្គរ» (Les Douze Jeunes Filles d'Angkor) ដែលបានបោះពុម្ពជាភាសាបារាំង នៅឆ្នាំ គ.ស...
29/06/2026

គំនូរប្រកបក្នុងសៀវភៅរឿង «នាងទាំងដប់ពីរនៃអង្គរ» (Les Douze Jeunes Filles d'Angkor) ដែលបានបោះពុម្ពជាភាសាបារាំង នៅឆ្នាំ គ.ស. ១៩២១ បានបង្ហាញឱ្យឃើញពីការប្រើប្រាស់ទម្រង់ដំបូលបញ្ជើតក្នុងសិល្បៈស្ថាបត្យកម្មខ្មែរ។

Auguste Pavie (1921). 𝙏𝙖𝙡𝙚𝙨 𝙛𝙧𝙤𝙢 𝘾𝙖𝙢𝙗𝙤𝙙𝙞𝙖. Paris.

ព្រះពន្លា (មហាកុដិ) នៃសម្តេចព្រះមហាសង្ឃរាជ និល ទៀង ស្ថិតនៅក្នុងបរិវេណ វត្តមហាលាភ ភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្...
14/06/2026

ព្រះពន្លា (មហាកុដិ) នៃសម្តេចព្រះមហាសង្ឃរាជ និល ទៀង ស្ថិតនៅក្នុងបរិវេណ វត្តមហាលាភ ភូមិមហាលាភ ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ សំណង់នេះមានអាយុកាលប្រមាណជិត ២០០ ឆ្នាំ និងត្រូវបានចាត់ទុកថាជាសំណង់សាសនាដ៏មានតម្លៃមួយ ដែលផ្សារភ្ជាប់ជាមួយប្រវត្តិសាស្ត្រ និងព្រះពុទ្ធសាសនានៅកម្ពុជា។ ព្រះពន្លានេះធ្លាប់ជាទីគង់ និងបំពេញព្រះកិច្ចរបស់សម្តេចព្រះមហាសង្ឃរាជ និល ទៀង ដែលជាព្រះសង្ឃជាន់ខ្ពស់ដ៏មានសារៈសំខាន់ក្នុងសម័យកាលរបស់ព្រះអង្គ។

តាមរយៈទម្រង់ស្ថាបត្យកម្ម សំណង់នេះបង្ហាញពីលក្ខណៈសិល្បៈ និងបច្ចេកទេសសំណង់បុរាណខ្មែរ ដែលឆ្លុះបញ្ចាំងពីចំនេះជំនាញឈើ ការរៀបចំលំហប្រើប្រាស់ និងគំនិតស្ថាបត្យកម្មដែលសមស្របទៅនឹងបរិបទសង្គម វប្បធម៌ និងជំនឿសាសនានាសម័យនោះ។ ទន្ទឹមនឹងនេះ ព្រះពន្លាក៏ជាសក្ខីភាពដ៏មានតម្លៃ និងជាបេតិកភណ្ឌវប្បធម៌ដែលគួរត្រូវបានអភិរក្ស និងសិក្សាបន្តសម្រាប់មនុស្សជំនាន់ក្រោយ។

បច្ចុប្បន្ន ព្រះពន្លា (មហាកុដិ) នេះ នៅតែរក្សាបាននូវអត្តសញ្ញាណស្ថាបត្យកម្មដើមមួយផ្នែក និងជាប្រភពទិន្នន័យសំខាន់សម្រាប់ការសិក្សាអំពីប្រវត្តិសាស្ត្រ ស្ថាបត្យកម្ម និងបេតិកភណ្ឌសាសនានៅកម្ពុជា៕

សម្រង់ប្លង់ដោយក្រុមនិស្សិតស្ថាបត្យកម្មឆ្នាំទី ២, ជំនាន់ទី ២៥, ក្រុម M១, នៃសាកលវិទ្យាល័យ ន័រតុន
- គុជ ប៉េងគឹម
- ជួប ផេងលាង
- ថុន ឡុង
- ធី ប៉ាវី
- សីហា ស្រីណយ
- សួន សុភ័ក្រ្តនាថ

©TRiSHULAN.30

[អបអរសាទរបុណ្យរ៉ាយ៉ាហាជ្ជី បុណ្យប្រពៃណីឥស្លាម ឆ្នាំ២០២៦]វិហារអ៊ីស្លាមជាតិម៉ាឡេស៊ី គឺជាវិហារអ៊ីស្លាមដ៏ធំ និងសំខាន់មួយរបស់...
27/05/2026

[អបអរសាទរបុណ្យរ៉ាយ៉ាហាជ្ជី បុណ្យប្រពៃណីឥស្លាម ឆ្នាំ២០២៦]

វិហារអ៊ីស្លាមជាតិម៉ាឡេស៊ី គឺជាវិហារអ៊ីស្លាមដ៏ធំ និងសំខាន់មួយរបស់ប្រទេសម៉ាឡេស៊ី ដែលត្រូវបានសាងសង់ឆ្នាំ ១៩៦៥។ វាត្រូវបានចាត់ទុកថាជាវិហារអ៊ីស្លាមដ៏លេចធ្លោមួយក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលអាចផ្ទុកអ្នកធ្វើពិធីសាសនាបានរហូតដល់ ១៥,០០០ នាក់។

វិហារអ៊ីស្លាមនេះ ត្រូវបានរចនាដោយក្រុមស្ថាបត្យករចំនួន ៣ នាក់ ដោយបង្ហាញពីការរួមបញ្ចូលរវាងស្ថាបត្យកម្មសម័យទំនើប និងអត្តសញ្ញាណអ៊ីស្លាម។ ដំបូលធំសំខាន់មានទម្រង់ជាផ្កាយឆែកចេញជា ១៨ ជ្រុង ដែលតំណាងឱ្យរដ្ឋទាំង ១៣ របស់ប្រទេសម៉ាឡេស៊ី និងគោលគ្រឹះទាំង ៥ នៃសាសនាអ៊ីស្លាម។ ទម្រង់ដំបូលនេះ ក៏ត្រូវបានបំផុសគំនិតពីឆ័ត្របើក ដែលជានិមិត្តសញ្ញាសមស្របនឹងអាកាសធាតុក្នុងប្រទេសផងដែរ។

ការរចនារបស់វិហារអ៊ីស្លាមនេះ ត្រូវបានគិតគូរយ៉ាងប្រុងប្រយ័ត្ន ដើម្បីឆ្លើយតបទៅនឹងអាកាសធាតុក្តៅសើម និងភ្លៀងធ្លាក់ច្រើនរបស់ប្រទេសម៉ាឡេស៊ី។ បន្ទះបេតុងបត់នៃដំបូលធំ គឺជាដំណោះស្រាយស្ថាបត្យកម្មដ៏ច្នៃប្រឌិត ដែលអាចបង្កើតចន្លោះខាងក្នុងធំទូលាយសម្រាប់សាលធំសម្រាប់ការធ្វើពិធីសាសនា។ បន្ថែមពីនេះ អាងទឹកដែលព័ទ្ធជុំវិញបរិវេណវិហារ មានតួនាទីជួយបន្ថយកម្តៅ និងបង្កើតបរិយាកាសត្រជាក់ស្រួល។

រាន (Veranda) ដ៏ធំទូលាយ និងការបើកចំហរជុំវិញអគារ បានជួយឱ្យមានចរន្តខ្យល់ចេញចូលបានល្អ ដែលជួយកាត់បន្ថយកម្តៅនៅក្នុងអគារ។ រានទាំងនេះ ក៏ផ្តល់ជាម្លប់សម្រាប់អ្នកមកធ្វើពិធីសាសនា ការពារពីកម្តៅព្រះអាទិត្យ និងភ្លៀងផងដែរ។ ការរៀបចំលំហបែបនេះ មិនត្រឹមតែបង្កើនផាសុកភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរក្សាសីតុណ្ហភាពខាងក្នុងវិហារឱ្យត្រជាក់ និងសមស្របសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕

©TRiSHULAN.30

ការប្រើប្រាស់លំហក្នុងផ្ទះប្រពៃណីជនជាតិចាម្ប៍នៅជំនីក ត្រូវបានសិក្សាតាមរយៈការសង្កេតផ្ទះចាស់ និងផ្ទះសម័យថ្មីជាច្រើនខ្នងនៅក្...
23/05/2026

ការប្រើប្រាស់លំហក្នុងផ្ទះប្រពៃណីជនជាតិចាម្ប៍នៅជំនីក ត្រូវបានសិក្សាតាមរយៈការសង្កេតផ្ទះចាស់ និងផ្ទះសម័យថ្មីជាច្រើនខ្នងនៅក្នុងភូមិ ព្រមទាំងការសម្ភាសន៍ផ្ទាល់ជាមួយម្ចាស់ផ្ទះ និងចាស់ទុំក្នុងសហគមន៍។ ការសិក្សាបានបង្ហាញថា ការរៀបចំលំហក្នុងផ្ទះមិនត្រឹមតែបំពេញតម្រូវការនៃការរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឆ្លុះបញ្ចាំងពីជំនឿ សាសនា ទំនាក់ទំនងគ្រួសារ និងរបៀបរស់នៅរបស់ជនជាតិចាម្ប៍ផងដែរ។ ទោះបីជាមានការផ្លាស់ប្តូរផ្នែកសម្ភារៈសំណង់ និងទម្រង់ផ្ទះតាមសម័យកាល ក៏ការបែងចែកលំហសំខាន់ៗនៅតែរក្សានូវអត្តសញ្ញាណ និងមុខងារដើមជាចម្បង។

- Living space : ជាទីធ្លាកណ្ដាលនៃផ្ទះជនជាតិចាម្ប៍ ដែលមានមុខងារចម្រុះ ទាំងសម្រាប់ទទួលភ្ញៀវ ការជួបជុំគ្រួសារ ហើយនៅពេលខ្លះក៏ប្រើសម្រាប់ពិធីសាសនាផងដែរ។ ទីធ្លានេះស្ថិតនៅផ្នែកខាងមុខ និងតភ្ជាប់ទៅកាន់ផ្នែកផ្សេងៗនៃផ្ទះ ដែលបង្ហាញពីសារៈសំខាន់នៃ “លក្ខណៈសាធារណៈ” និងទំនាក់ទំនងសង្គមក្នុងសហគមន៍។ លំហនេះក៏ជាកន្លែងដែលបង្ហាញពីការគោរពភ្ញៀវ និងការរួបរួមគ្រួសារ ដែលជាតម្លៃសំខាន់មួយក្នុងសង្គមជនជាតិចាម្ប៍។ ក្នុងឱកាសពិសេស ដូចជាពិធីបុណ្យសាសនា ឬការជួបជុំសាច់ញាតិ បន្ទប់ធំអាចត្រូវបានរៀបចំឡើងវិញទៅតាមតម្រូវការប្រើប្រាស់ ដែលបង្ហាញពីភាពបត់បែននៃលំហ និងរបៀបរស់នៅដែលផ្អែកលើសហគមន៍ជាចម្បង។

- Private space : ជាទីធ្លាខាងក្នុងផ្ទះដែលទុកសម្រាប់សមាជិកគ្រួសារ។ ជាទូទៅមានបន្ទប់គេង (Bedroom) ឬក្នុងករណីខ្លះគ្រាន់តែជាកន្លែងគេង (Sleeping area) ដែលប្រើវាំងននបែងចែកដើម្បីកំណត់ព្រំដែននៃភាពឯកជន។ នៅក្នុងទីធ្លានេះ ផ្ទះខ្លះរៀបចំកន្លែងសម្រាប់បួងសួង ឬថ្វាយបង្គំ (Prayer space) ដែលអាចស្ថិតនៅក្នុងបន្ទប់គេង ឬនៅជាប់កន្លែងគេង ប៉ុន្តែផ្ទះខ្លះមិនមានកន្លែងបួងសួងច្បាស់លាស់នោះទេ។ លើសពីនេះ ក៏មានកន្លែងទុកដាក់សម្ភារៈ (Storage) ដែលភាគច្រើនស្ថិតនៅក្នុងតំបន់ឯកជន ដើម្បីភាពងាយស្រួល និងការរក្សាភាពផ្ទាល់ខ្លួន។ ការរៀបចំលំហបែបនេះបង្ហាញពីការយកចិត្តទុកដាក់ចំពោះទំនាក់ទំនងក្នុងគ្រួសារ និងការគោរពចំពោះឯកជនភាពរបស់សមាជិកនីមួយៗ។ ជាពិសេស កន្លែងសម្រាប់បួងសួងបានឆ្លុះបញ្ចាំងពីតួនាទីសាសនាឥស្លាមក្នុងជីវិតប្រចាំថ្ងៃ ដែលជាផ្នែកសំខាន់មួយនៃអត្តសញ្ញាណវប្បធម៌ជនជាតិចាម្ប៍។

- Kitchen : ជាទីធ្លាសំខាន់មួយ ដែលស្ថិតនៅផ្នែកខាងក្រោយផ្ទះ ដើម្បីបែងចែកការចម្អិនអាហារចេញពីកន្លែងរស់នៅ និងកន្លែងទទួលភ្ញៀវ។ ជាទូទៅ ផ្ទះបាយតែងតែភ្ជាប់ជាមួយជណ្តើរខាងក្រោយផ្ទះ ដើម្បីងាយស្រួលក្នុងការចេញ–ចូល។ ក្នុងករណីខ្លះ គេឃើញមានតែទ្វារខាងក្រោយផ្ទះប៉ុណ្ណោះ ដែលនៅសល់ស្នាមនៃការប្រើប្រាស់តាមបែបដើម។ តាមការចុះសិក្សានៅតំបន់ គេឃើញថា បន្ទប់ទឹកភាគច្រើនត្រូវបានរៀបចំរួមនៅក្នុងតំបន់ផ្ទះបាយ ដោយកន្លែងខ្លះនៅតែប្រើប្រាស់បាន ខណៈកន្លែងខ្លះបានបោះបង់ការប្រើប្រាស់រួចហើយ។ បញ្ហានេះបង្ហាញពីការសម្របខ្លួនរបស់គ្រួសារទៅនឹងបរិបទសង្គម និងអនាម័យដែលបានផ្លាស់ប្តូរទៅតាមពេលវេលា។ លើសពីតួនាទីក្នុងការចម្អិនអាហារ ផ្ទះបាយក៏ជាកន្លែងដែលសមាជិកគ្រួសារជួបជុំ និងធ្វើសកម្មភាពប្រចាំថ្ងៃរួមគ្នាផងដែរ។ ការផ្លាស់ប្តូរទម្រង់ផ្ទះបាយ និងបន្ទប់ទឹកនៅក្នុងផ្ទះសម័យថ្មី បង្ហាញពីឥទ្ធិពលនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងសុខាភិបាល ដែលបានចូលមកប៉ះពាល់ដល់របៀបរស់នៅរបស់សហគមន៍ជនជាតិចាម្ប៍។

សរុបមក ការរៀបចំលំហក្នុងផ្ទះប្រពៃណីជនជាតិចាម្ប៍នៅជំនីក គឺជាការបង្ហាញពីទំនាក់ទំនងរវាងស្ថាបត្យកម្ម វប្បធម៌ និងរបៀបរស់នៅ។ លំហនីមួយៗត្រូវបានបែងចែកទៅតាមមុខងារ និងតម្រូវការរបស់គ្រួសារ ខណៈដែលនៅតែរក្សាបាននូវតម្លៃប្រពៃណី និងអត្តសញ្ញាណសហគមន៍ ទោះបីជាមានការផ្លាស់ប្តូរតាមបរិបទសង្គមសម័យថ្មីក៏ដោយ៕

©TRiSHULAN.30

Address

Phnom Penh

Alerts

Be the first to know and let us send you an email when TRiSHULAN.30 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TRiSHULAN.30:

Shortcuts

Share