16/09/2026
យំតាមហើយ! ទីបំផុតក្រុមការងាររំដួលTV បានចុះទៅដល់ទីតាំងផ្ទះរបស់ក្មួយប្រុសដែលជិះកង់ដើរលក់ទំពាំងហើយ....
ក្រុមការងាររំដួលTVបានចុះទៅដល់ផ្ទះក្មួយប្រុស(ដាវីន) មានអាយុ៦ឆ្នាំ ជិះកង់ដើរលក់ទំពាំងដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ រស់នៅជាមួយយាយ មានទីលំនៅ ភូមិខ្លោង ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ តាមការបញ្ជាក់ពីលោកយាយរបស់ក្មួយប្រុសដាវីន មានឈ្មោះ ឆេង ហុន មានអាយុ៤៩ ឆ្នាំ បានរៀបរាប់ឲ្យដឹងថា«ក្មួយប្រុសដាវីរស់នៅជាមួយគាត់តាំងពីតូចមក ដោយសារតែម្តាយរបស់ក្មួយប្រុសបានចែកផ្លូវគ្នាជាមួយឪពុកក្មួយប្រុស ហើយមានគ្រួសារក្រោយមួយទៀតមានកូនម្នាក់តែរស់នៅផ្ទះឆ្ងាយផ្សេងគ្នាទើបក្មួយប្រុសរស់នៅជាមួយគាត់រហូតមក។ក្មួយប្រុសចេះណាស់មិនទាន់បានចូលរៀនទេប៉ុន្តែចេះលក់ដូរដើម្បីជួយសម្រាលបន្ទុកគ្រួសារ ។ អ្វីដែលធ្វើឲ្យមាហាជននៅលើបណ្តាញសង្គមរំជួលចិត្តខ្លាំងគឺពេលដែលបងប្រុសភត្រា សួរទៅកាន់ក្មួយប្រុសដាវីនថា តើក្មួយចង់បានអ្វីជាងគេ ? ក្មួយប្រុសដាវីនឆ្លើយថា« ខ្ញុំចង់បានយាយជាងគេ» ក្មួយប្រុសបានយំឱបលោកយាយរបស់គេឡើងជាប់ហើយនិយាយទៀតថា"បើយាយស្លា,ប់ចង់ឲ្យយាយខ្ញុំរស់ឡើងវិញ🥲 ខ្ញុំចង់ឲ្យយាយរបស់ខ្ញុំរស់នៅជាមួយខ្ញុំរៀងរហូត ខ្ញុំមិនចង់បាត់បង់យាយរបស់ខ្ញុំទេ គ្រប់យ៉ាងគឺធ្វើដើម្បីយាយ !🙏😭🥲
#សន្តិសុខសង្គម #ព័ត៌មានអន្តរជាតិ #ព័ត៌មានទាន់ហេតុការណ៍