De-Shape Architecture

De-Shape Architecture PURPOSE : To design spaces that inspire better living and meaningful experiences. VERSION : Recognized for innovation, sustainability, and impactful design.

MISSIONS :To deliver creative, functional, and high-quality architectural solutions.

🏡 Space Connection — ការរចនាលំហ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងការបើកលំហរវាង ជាន់ផ្ទាល់ដី និងជាន់ឡៅតឿ (Mezzanine) ធ្វើឱ្យលំហទ...
14/10/2026

🏡 Space Connection — ការរចនាលំហ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនង

ការបើកលំហរវាង ជាន់ផ្ទាល់ដី និងជាន់ឡៅតឿ (Mezzanine) ធ្វើឱ្យលំហទាំងពីរមានទំនាក់ទំនងជាមួយគ្នា ទាំងផ្នែកចក្ខុវិស័យ និងអារម្មណ៍។

ស្រមៃថា កូនៗរត់លេងពីជាន់ផ្ទាល់ដីឡើងទៅជាន់ឡៅតឿ ហើយហៅប៉ាម៉ាក់ពីលើមកកន្លែងទទួលភ្ញៀវ។ ទោះស្ថិតនៅលំហខុសគ្នា ក៏នៅតែអាចមើលឃើញ ឮសំឡេង និងមានអារម្មណ៍ថានៅជិតគ្នា។

❤️ នេះហើយជាអត្ថន័យនៃ Space Connection — ការរចនាដែលមិនត្រឹមតែភ្ជាប់លំហ ប៉ុន្តែថែមទាំងភ្ជាប់មនុស្ស និងបង្កើតអនុស្សាវរីយ៍ដ៏មានតម្លៃក្នុងគ្រួសារ។

នៅពីក្រោយគម្រោងសំណង់មួយដែលទទួលបានជោគជ័យ គឺតែងតែមានការសហការរវាងជំនាញជាច្រើន ជាពិសេស Architect, Civil/Structural Engineer ...
04/10/2026

នៅពីក្រោយគម្រោងសំណង់មួយដែលទទួលបានជោគជ័យ គឺតែងតែមានការសហការរវាងជំនាញជាច្រើន ជាពិសេស Architect, Civil/Structural Engineer និង MEP Engineer។ ជំនាញនីមួយៗមានតួនាទីសំខាន់រៀងៗខ្លួន ហើយការសម្របសម្រួលគ្នាបានល្អ គឺជាចំណុចសំខាន់ចាប់ពីដំណាក់កាលសិក្សា និងរចនា រហូតដល់ដំណាក់កាលសាងសង់។

Architect (ស្ថាបត្យករ) ផ្តោតលើគំនិតរចនា ការរៀបចំលំហ មុខងាររបស់អគារ សោភ័ណភាព បទពិសោធន៍របស់អ្នកប្រើប្រាស់ ទិសដៅអគារ ពន្លឺធម្មជាតិ ចរន្តខ្យល់ ការជ្រើសរើសសម្ភារៈ និងទំនាក់ទំនងរវាងអគារ និងបរិស្ថានជុំវិញ។

Civil/Structural Engineer (វិស្វករសំណង់/រចនាសម្ព័ន្ធ) មានតួនាទីធានាថា អគារមានភាពរឹងមាំ ស្ថិរភាព និងមានសុវត្ថិភាពក្នុងការទទួលបន្ទុក។ ការងាររួមមានការសិក្សាគ្រឹះ សសរ ធ្នឹម កម្រាល និងប្រព័ន្ធរចនាសម្ព័ន្ធផ្សេងៗ ដែលជាផ្នែកសំខាន់សម្រាប់ភាពរឹងមាំរបស់អគារ។

MEP Engineer មានតួនាទីសិក្សា និងរៀបចំប្រព័ន្ធសំខាន់ៗរបស់អគារ ដូចជា Mechanical, Electrical និង Plumbing រួមមានប្រព័ន្ធអគ្គិសនី ប្រព័ន្ធទឹកស្អាត ប្រព័ន្ធលូ ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងខ្យល់ចេញចូល ប្រព័ន្ធការពារអគ្គិភ័យ និងប្រព័ន្ធបច្ចេកទេសផ្សេងៗ ដើម្បីធ្វើឱ្យអគារមានផាសុកភាព និងដំណើរការបានប្រកបដោយប្រសិទ្ធភាព។

ការចចារ ការដោះស្រោយបញ្ហា ការរស់នៅ របស់ភ្ងៀវការរៀបចំ របៀបនៃ ការរស់នៅ លំហ ចរន្តខ្យល់ ពន្លឺ សួនធម្មជាតិស្ថាបត្យករត្រូវសិក្ស...
02/10/2026

ការចចារ ការដោះស្រោយបញ្ហា ការរស់នៅ របស់ភ្ងៀវ

ការរៀបចំ របៀបនៃ ការរស់នៅ លំហ ចរន្តខ្យល់ ពន្លឺ សួនធម្មជាតិ

ស្ថាបត្យករត្រូវសិក្សាពីរបៀបរស់នៅ តម្រូវការ និងអារម្មណ៍របស់មនុស្ស ព្រមទាំងរៀបចំលំហ ចរន្តខ្យល់ ពន្លឺធម្មជាតិ ទិសដៅអគារ សួន និងទំនាក់ទំនងរវាងលំហនីមួយៗ។

ឧទាហរណ៍ បន្ទប់មួយដែលបិទជិត ខ្វះពន្លឺ និងខ្យល់ចេញចូល អាចធ្វើឱ្យអ្នកប្រើប្រាស់មានអារម្មណ៍តឹង ស្មុគស្មាញ និងមិនសូវមានផាសុកភាព។ ដូច្នេះ ស្ថាបត្យករត្រូវចាប់ផ្តើមពីការសិក្សាទីតាំង បរិបទជុំវិញអគារ ទិសព្រះអាទិត្យ និងលំហូរខ្យល់ ដើម្បីស្វែងរកដំណោះស្រាយដែលអាចនាំពន្លឺ ខ្យល់ និងធម្មជាតិចូលមកក្នុងលំហបានល្អ។

ការជ្រើសរើសសម្ភារៈ ដូចជា ឈើ ថ្មធម្មជាតិ ឥដ្ឋ កញ្ចក់ ឬប្រព័ន្ធបាំងថ្ងៃ ក៏ត្រូវគិតគូរដើម្បីជួយគ្រប់គ្រងកំដៅ ពន្លឺ ខ្យល់ និង Privacy។

តើ ស្ថាបត្យករ គួរដោះស្រាយ បែបណា🤔 ?

រឿងទីមួយ គឺសិក្សា ពីចរន្តខ្យល់ ទិស នៃអគារ បរិបទ ជំវិញអាគារ ស្វែងរកពី ទីតាំងលំហូខ្យល់ ជ្រើសរើស material
គិតគូពីអារម្មណ៍អ្នកប្រើប្រាស់ ។

សាកស្រមៃមើល…

បន្ទាប់ពីអ្នកនឿយហត់ពីការងារ អ្នកត្រឡប់មកផ្ទះ។
អ្នកអង្គុយនៅ Living Space ដែលមានលំហទូលាយ។
ពន្លឺធម្មជាតិចូលមកយ៉ាងទន់ភ្លន់។
ខ្យល់ធម្មជាតិហូរឆ្លងកាត់លំហ។ នៅពីមុខអ្នក គឺជាសួនបៃតងតូចមួយ។ 🌿

អ្នកអាចមើលឃើញធម្មជាតិ ស្តាប់សំឡេងខ្យល់ និងមានអារម្មណ៍ថា លំហកំពុងជួយឱ្យអ្នកសម្រាក។

នេះហើយជាអ្វីដែលយើងហៅថា Connection between Space, Function, Nature & Human Experience.

゚viralシ


#

ដំណើរការរចនាស្ថាបត្យកម្ម«គ្រប់លំហរដ៏ល្អ សុទ្ធតែចាប់ផ្តើមពីគំនិតមួយ»ពីការពិភាក្សា ✍️ពីប្លង់ និងការសិក្សាលំហ 📐ពីការជ្រើសរើ...
26/09/2026

ដំណើរការរចនាស្ថាបត្យកម្ម
«គ្រប់លំហរដ៏ល្អ សុទ្ធតែចាប់ផ្តើមពីគំនិតមួយ»

ពីការពិភាក្សា ✍️
ពីប្លង់ និងការសិក្សាលំហ 📐
ពីការជ្រើសរើសសម្ភារៈ និងបរិយាកាស 🌿
រហូតដល់ការបង្កើតជាលំហពិតប្រាកដ។

ការរចនាស្ថាបត្យកម្ម មិនមែនគ្រាន់តែជាការគូរប្លង់ទេ ប៉ុន្តែជាដំណើរការ គិត សិក្សា ពិភាក្សា និងកែសម្រួល ដើម្បីឱ្យលំហមួយសមស្របនឹងមុខងារ អ្នកប្រើប្រាស់ និងបរិស្ថានជុំវិញ។

Concept → Plan → Design → Space

☕ ពេលខ្លះ គំនិតល្អបំផុត កើតឡើងនៅពេលដែលយើងអង្គុយពិភាក្សាគ្នា និងមើលប្លង់ម្តងហើយម្តងទៀត។

#ការរចនាស្ថាបត្យកម្ម #គំនិតស្ថាបត្យកម្ម

តើគួររចនាបែបណា ដើម្បីឲ្យសមស្របនឹងការរស់នៅពិតប្រាកដ?ព្រោះផ្ទះមួយ មិនមែនសម្រាប់តែ “មើលឲ្យស្អាត” ទេ។វាត្រូវគិតពី៖• ខ្យល់ចេញ...
14/09/2026

តើគួររចនាបែបណា ដើម្បីឲ្យសមស្របនឹងការរស់នៅពិតប្រាកដ?

ព្រោះផ្ទះមួយ មិនមែនសម្រាប់តែ “មើលឲ្យស្អាត” ទេ។
វាត្រូវគិតពី៖

• ខ្យល់ចេញ ចូល និងការប្រើប្រាស់ខ្យល់ធម្មជាតិ
• ពន្លឺធម្មជាតិ និងការការពារកម្ដៅ
• លំហ និងសមាមាត្ររបស់បន្ទប់
• ទំនាក់ទំនង និងការរស់នៅរបស់សមាជិកគ្រួសារ
• ថវិកា សម្ភារៈ និងបញ្ហាដែលអាចកើតឡើងនៅពេលសាងសង់

ការងាររបស់យើង គឺត្រូវ ស្តាប់ វិភាគ ពិភាក្សា ពន្យល់ ផ្តល់ដំណោះស្រាយជូនភ្ងៀវ។

ប្រសិនបើយើងឃើញថា គំនិតមួយអាចបង្កបញ្ហានៅពេលក្រោយ យើងគួរតែប្រាប់ Client។
ប្រសិនបើមានជម្រើសដែលល្អជាង យើងគួរតែពន្យល់ពី ហេតុផល និងអត្ថប្រយោជន៍។

ការគិតឲ្យបានល្អិតល្អន់ មើលឃើញបញ្ហាមុនពេលវាកើតឡើង និងបង្កើតលំហដែលមនុស្សអាចរស់នៅបានល្អ។

🌿 ការរចនាដែលផ្តោតលើការរស់នៅជាមួយធម្មជាតិ មិនចាំបាច់ពឹងផ្អែកលើម៉ាស៊ីនត្រជាក់លំហ Living & Dining នេះ ត្រូវបានរៀបចំជា Open-...
04/09/2026

🌿 ការរចនាដែលផ្តោតលើការរស់នៅជាមួយធម្មជាតិ មិនចាំបាច់ពឹងផ្អែកលើម៉ាស៊ីនត្រជាក់

លំហ Living & Dining នេះ ត្រូវបានរៀបចំជា Open-Air Tropical Living ដោយប្រើការបើកចំហ ការឆ្លងកាត់ខ្យល់ធម្មជាតិ បន្លែបៃតង និងស្រមោល ដើម្បីបង្កើតបរិយាកាសត្រជាក់ និងមានផាសុកភាព។ 🌿🍃
ការរចនាបែបនេះជួយ កាត់បន្ថយការប្រើប្រាស់ថាមពល និងធ្វើឱ្យអ្នករស់នៅមានអារម្មណ៍ជិតស្និទ្ធជាមួយធម្មជាតិ។

🏗️ ការយកចិត្តទុកដាក់ក្នុងដំណើរការសាងសង់ការសាងសង់មិនមែនគ្រាន់តែធ្វើតាមប្លង់ទេ ប៉ុន្តែត្រូវការការត្រួតពិនិត្យ និងយកចិត្តទុ...
31/08/2026

🏗️ ការយកចិត្តទុកដាក់ក្នុងដំណើរការសាងសង់
ការសាងសង់មិនមែនគ្រាន់តែធ្វើតាមប្លង់ទេ ប៉ុន្តែត្រូវការការត្រួតពិនិត្យ និងយកចិត្តទុកដាក់គ្រប់ដំណាក់កាល ដើម្បីធានា គុណភាព សុវត្ថិភាព និងភាពត្រឹមត្រូវ។

🔹 ពិនិត្យប្លង់ និង Technical Details មុនចាប់ផ្តើម
🔹 ពិនិត្យទីតាំង និងកម្រិតជាក់ស្តែង
🔹 ត្រួតពិនិត្យការចងដែក និងទំហំ Rebar ឱ្យត្រឹមត្រូវ
🔹 ពិនិត្យ Formwork និង Concrete មុនចាក់
🔹 ត្រួតពិនិត្យគុណភាពសម្ភារៈ
🔹 អនុវត្តតាម Construction Method និង Specification
🔹 គោរពសុវត្ថិភាពការងារ និង PPE
🔹 កត់ត្រា និងត្រួតពិនិត្យការងារជាប្រចាំ

ការយកចិត្តទុកដាក់លើរាល់ព័ត៌មានលម្អិត គឺជាគន្លឹះនៃសំណង់ដែលមានគុណភាព និងប្រើប្រាស់បានយូរ។

🌿 ផ្ទះដែលធ្វើឱ្យអ្នកស្រឡាញ់ការរស់នៅកាន់តែខ្លាំង 🌧តើអ្នកធ្លាប់ស្រមៃទេថា…អាចអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ មើលទូរទស្សន៍...
27/08/2026

🌿 ផ្ទះដែលធ្វើឱ្យអ្នកស្រឡាញ់ការរស់នៅកាន់តែខ្លាំង 🌧
តើអ្នកធ្លាប់ស្រមៃទេថា…
អាចអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ មើលទូរទស្សន៍ ហើយក្នុងពេលតែមួយក៏អាចមើលឃើញសួនច្បារខៀវស្រងាត់ និងស្តាប់សំឡេងភ្លៀង? 🌧🌿
ការរចនានេះផ្តោតលើ ការភ្ជាប់រវាង Interior & Nature ដោយប្រើកញ្ចក់ធំៗ បើកទស្សនីយភាពទៅកាន់ Courtyard Garden។
✨ Living Room មានភាពកក់ក្តៅ និងស្រួលរស់នៅ
🛋 Sofa រៀបចំសម្រាប់ការសម្រាក និងទស្សនាទូរទស្សន៍
🪟 Full-height Glass បង្កើតទំនាក់ទំនងជាមួយសួន
🌿 Green Courtyard បន្ថែមភាពស្រស់ស្រាយ និងធម្មជាតិ
🌧 ពេលភ្លៀង ក្លាយជាបរិយាកាសស្ងប់ស្ងាត់ និងមានអារម្មណ៍ពិសេស
💡 Warm Lighting បង្កើតភាពកក់ក្តៅនៅពេលល្ងាច
ផ្ទះល្អ មិនមែនគ្រាន់តែស្អាតទេ តែត្រូវធ្វើឱ្យម្ចាស់ផ្ទះមានអារម្មណ៍ថា “នេះជាកន្លែងដែលខ្ញុំចង់រស់នៅ”។ 🏡
📩 បើអ្នកកំពុងស្រមៃចង់បានផ្ទះដែលមាន សួនក្នុងផ្ទះ + បរិយាកាសធម្មជាតិ + Modern Design យើងអាចជួយបម្លែងគំនិតរបស់អ្នកទៅជាការរចនាពិតប្រាកដ។
Contact : 078 566269/015 935319

We are looking for intern Architect  2 positions
23/08/2026

We are looking for intern Architect 2 positions

15/08/2026

🏡 ដំណើរការសាងសង់វីឡា មួយខ្នង ចាប់ផ្តើមពីគំនិត រហូតដល់ការសាងសង់ពិតប្រាកដ។

ពីការសិក្សាទីតាំង ការរចនាប្លង់ ការងារគ្រឹះ រចនាសម្ព័ន្ធ ប្រព័ន្ធ MEP រហូតដល់ការតុបតែង និង Landscape
រាល់ដំណាក់កាលត្រូវបានគ្រប់គ្រងដោយយកចិត្តទុកដាក់លើ Quality • Cost • Time។

✨ ព្រោះវីឡាដែលល្អ មិនមែនស្អាតត្រឹមតែរូបរាងទេ ប៉ុន្តែត្រូវ រឹងមាំ មានផាសុកភាព និងសមស្របសម្រាប់ការរស់នៅ។


゚viralシ

Address

2002 Tek Tla Sensok
Phnom Penh

Opening Hours

Monday 08:00 - 17:30
Tuesday 08:00 - 17:30
Wednesday 08:00 - 17:30
Thursday 08:00 - 17:30
Friday 08:00 - 17:30
Saturday 08:00 - 12:00

Telephone

+85578566269

Website

Alerts

Be the first to know and let us send you an email when De-Shape Architecture posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to De-Shape Architecture:

Shortcuts

Share