Carrier Cambodia

Carrier Cambodia Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Carrier Cambodia, #25 & 63, Street 348/205, Sangkat Toul Svay Prey II, Khan Chamkarmorn, Phnom Penh.

#25 & 63, St. 348/205, Sangkat Toul Svay Prey II, Khan Chamkarmorn, Phnom Penh 12000

Tel: (Smart) 087 438 648 / (Cellcard) 077 438 648
E: [email protected]

ខួបលើកទី ១៤ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហ...
15/10/2026

ខួបលើកទី ១៤ឆ្នាំ នៃទិវាប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ 🙏🏻🇰🇭

១៥ តុលា ២០១២ - ១៥ តុលា ២០២៦

🇰🇭 អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ 🙏✨ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរ Carrier Cambodia សូមលំឱ...
11/10/2026

🇰🇭 អនុមោទនា ពិធីបុណ្យកាន់បិណ្ឌ 🙏✨

ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ បុណ្យប្រពៃណីជាតិខ្មែរ Carrier Cambodia សូមលំឱនកាយគោរពជូនពរបវរមហាប្រសើរដល់ អតិថិជន និងបងប្អូនទាំងអស់ សូមជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុខភាពល្អបរិបូរណ៍ សុវត្ថិភាពក្នុងការធ្វើដំណើរជិតឆ្ងាយ និងទទួលបានជោគជ័យគ្រប់ភារកិច្ច។🚙💐✨
ថ្ងៃអាទិត្យ ១៥រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦

Design for Small Spacesទីតាំងតូច… ប៉ុន្តែតម្លៃផ្ដល់តម្លៃលើសពីការវិនិយោគ!❄Carrier បានរចនាប្រព័ន្ធម៉ាស៊ីនត្រជាក់ដើម្បីឱ្យគ...
31/08/2026

Design for Small Spaces
ទីតាំងតូច… ប៉ុន្តែតម្លៃផ្ដល់តម្លៃលើសពីការវិនិយោគ!

❄Carrier បានរចនាប្រព័ន្ធម៉ាស៊ីនត្រជាក់ដើម្បីឱ្យគ្រប់ម៉ែត្រការ៉េនៃបន្ទប់ដំណើរការបានដោយប្រសិទ្ធភាព ព្រមទាំងសន្សំសំចៃថាមពល និងទ្រទ្រង់ការរីកចម្រើននៃអាជីវកម្មរបស់អ្នកក្នុងរយៈពេលវែង។

✨4-Way Cassette Fan Coil​ រចនាម៉ូដបង្រួមតូចល្មម រួមជាមួយប្រសិទ្ធភាពកម្រិតវិជ្ជាជីវៈ។

⚡ជាមួយបច្ចេកវិទ្យា Inverter សន្សំសំចៃថាមពល។

🌿សារធាតុធ្វើឱ្យត្រជាក់ R32 ជាមិត្តភាពចំពោះបរិស្ថាន។

👉ជ្រើសរើស Carrier គឺជាដំណោះស្រាយដែលបានគិតគូរយ៉ាងល្អិតល្អន់គ្រប់ជ្រុងជ្រោយ ព្រោះការរចនាដ៏ល្អ… តែងចាប់ផ្តើមចេញពីប្រព័ន្ធដែលត្រឹមត្រូវ!

📩 ផ្ញើសារមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានព័ត៌មានលម្អិត
☎️លេខទូរស័ព្ទ 087 438 648 / 077 438 648
👉 ឬផ្ញើសារទៅកាន់ page: Carrier Cambodia

ឆ្លើយតបនឹងតម្រូវការសិស្សានុសិស្សចំនួនច្រើន ព្រមទាំងគ្រប់គ្រងការចំណាយលើអគ្គិសនីបានយ៉ាងមានប្រសិទ្ធភាព។ នៅពេលដែលតម្លៃអគ្គិស...
24/08/2026

ឆ្លើយតបនឹងតម្រូវការសិស្សានុសិស្សចំនួនច្រើន ព្រមទាំងគ្រប់គ្រងការចំណាយលើអគ្គិសនីបានយ៉ាងមានប្រសិទ្ធភាព។

នៅពេលដែលតម្លៃអគ្គិសនីកើនឡើងយ៉ាងខ្លាំង គួបផ្សំនឹងបញ្ហានៃការចរាចរខ្យល់មិនបានល្អនៅក្នុងថ្នាក់រៀនដែលមានសិស្សកកកុញ

នេះគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់អ្នកគ្រប់គ្រងអគារ និងវិស្វករក្នុងការជ្រើសរើសដំណោះស្រាយដ៏ល្អបំផុតសម្រាប់ស្ថាប័ន។

Carrier ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយប្រព័ន្ធម៉ាស៊ីនត្រជាក់ស្តង់ដារអន្តរជាតិ។

ដើម្បីធ្វើចរាចរខ្យល់ឱ្យបានស្អាត ត្រជាក់ស្រួល និងសន្សំសំចៃថ្លៃថាមពលសម្រាប់រយៈពេលវែង (Life Cycle Cost)។

ដំណោះស្រាយដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ស្ថាប័នអប់រំ៖

✅ប្រព័ន្ធ VRF៖ ផ្តល់នូវភាពបត់បែនខ្ពស់បំផុតសម្រាប់ថ្នាក់រៀនទូទៅ។ អាចគ្រប់គ្រងសីតុណ្ហភាពដាច់ដោយឡែកពីគ្នានៅក្នុងបន្ទប់នីមួយៗ គាំទ្រដល់ការបើកនិងបិទយ៉ាងច្បាស់លាស់យោងតាមកាលវិភាគសិក្សា ដោយមិនខ្ជះខ្ជាយថាមពលឡើយ។

✅XCT8៖ កំពូលនៃនវានុវត្តន៍ម៉ាស៊ីនត្រជាក់ សន្សំសំចៃថាមពលជាមួយនឹងបច្ចេកវិទ្យា Inverter កម្រិតខ្ពស់លើសពីស្តង់ដារ ដែលឆ្លើយតបនឹងតម្រូវការនៃទីតាំងធំៗដែលមានអ្នកប្រើប្រាស់កកកុញ ដូចជាសាលប្រជុំធំៗ បណ្ណាល័យកណ្តាល ឬអគារសិក្សាចម្រុះ ដោយផ្តល់នូវដំណើរការខ្ពស់ និងគុណតម្លៃយូរអង្វែង។

✨ចូលរួមលើកកម្ពស់មុខមាត់ និងចក្ខុវិស័យរបស់ស្ថាប័នសម្រាប់អនាម័យដ៏ល្អប្រសើរ។

📱សូមឲ្យយើងក្លាយជាដៃគូរបស់អ្នកក្នុងការរចនាប្រព័ន្ធម៉ាស៊ីនត្រជាក់ដែលស័ក្តិសមបំផុតសម្រាប់ស្ថាប័នរបស់អ្នក។

Net Zero CoolingCarrier ជំរុញបច្ចេកវិទ្យាដើម្បីនិរន្តរភាព ដែលថែរក្សាទាំងគេហដ្ឋាន និងភពផែនដីCarrier មិនត្រឹមតែផ្តោតលើភាពត...
17/08/2026

Net Zero Cooling

Carrier ជំរុញបច្ចេកវិទ្យាដើម្បីនិរន្តរភាព ដែលថែរក្សាទាំងគេហដ្ឋាន និងភពផែនដី

Carrier មិនត្រឹមតែផ្តោតលើភាពត្រជាក់ស្រួលប៉ុណ្ណោះទេ ប៉ុន្តែយើងកំពុងកសាងអនាគតដែលជាមិត្តចំពោះបរិស្ថាន ជាមួយនឹងចក្ខុវិស័យ Net Zero Cooling (ការបញ្ចេញកាបូនស្មើសូន្យ)

គោលគំនិតនេះ គឺការបង្កើតបច្ចេកវិទ្យាផ្តល់ភាពត្រជាក់បែប Net Zero ដែលកាត់បន្ថយការបញ្ចេញកាបូនសុទ្ធឱ្យនៅត្រឹមសូន្យ ដោយផ្តោតលើការប្រើប្រាស់ថាមពល និងការបញ្ចេញកាបូនពីប្រព័ន្ធម៉ាស៊ីនត្រជាក់ឱ្យស្ថិតក្នុងកម្រិតទាបបំផុត។

នវានុវត្តន៍សម្រាប់ពិភពលោកដ៏ប្រសើរជាងមុន៖ យើងរួមបញ្ចូលថាមពលនៃបច្ចេកវិទ្យា AquaEdge® Water-Cooled Centrifugal Chiller 19MV និង BlueEdge ដែលជាបេះដូងសំខាន់នៃការថែរក្សាបរិស្ថានប្រកបដោយនិរន្តរភាព។

ការកាត់បន្ថយកាបូន៖ Carrier ប្តេជ្ញាចិត្តចូលរួមជាចំណែកមួយក្នុងការកសាងនិរន្តរភាព ដោយមិនត្រឹមតែគិតគូរពីភាពត្រជាក់ស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានក្នុងពេលតែមួយផងដែរ។ . ការសម្រេចចិត្តជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យា Carrier គឺជាការសម្រេចចិត្តចូលរួមគាំទ្រគោលការណ៍បរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) ដែលជាតួនាទីដ៏សំខាន់របស់សហគ្រិន រដ្ឋ សហគ្រាសរដ្ឋ និងវិស័យឯកជន គ្រប់ស្ថាប័នទាំងអស់។

ព្រោះយើងជឿជាក់ថា នវានុវត្តន៍គឺជាបេះដូងសំខាន់នៃការថែរក្សាពិភពលោកប្រកបដោយនិរន្តរភាព។

ជម្រើសដ៏ឆ្លាតវៃ សម្រាប់អាជីវកម្មទាន់សម័យ! ✨បង្កើតបរិយាកាសដ៏កក់ក្ដៅ និងមានស្ទីលប្លែកពីគេនៅក្នុងហាងរបស់អ្នកជាមួយ Carrier X...
13/08/2026

ជម្រើសដ៏ឆ្លាតវៃ សម្រាប់អាជីវកម្មទាន់សម័យ! ✨

បង្កើតបរិយាកាសដ៏កក់ក្ដៅ និងមានស្ទីលប្លែកពីគេនៅក្នុងហាងរបស់អ្នកជាមួយ Carrier XInverter Plus ពណ៌ទឹកក្រូចដ៏ស្រស់ឆើតឆាយ។ មិនត្រឹមតែផ្ដល់ភាពត្រជាក់ដល់អតិថិជនរបស់អ្នកទេ តែថែមទាំងជាចំណុចទាក់ទាញភ្នែក ដ៏លេចធ្លោប្រចាំហាងផងដែរ!

🧡 មកបង្កើតហាងកាហ្វេ ឬការិយាល័យក្នុងក្ដីស្រមៃរបស់អ្នកជាមួយ Carrier ថ្ងៃនេះ!

📩 ផ្ញើសារមកកាន់យើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានព័ត៌មានលម្អិត និងតម្លៃពិសេស!
☎️លេខទូរស័ព្ទ 087 438 648 / 077 438 648
👉 ឬផ្ញើសារទៅកាន់ page: Carrier Cambodia

🛢️កត្តាសំខាន់ៗចំនួន ៥ ដែល Data Center មិនគួរមើលរំលង💡🗐​ តើអ្នកដឹងទេការរចនាប្រព័ន្ធត្រជាក់សម្រាប់ Data Center គឺមានភាពស្មុ...
06/08/2026

🛢️កត្តាសំខាន់ៗចំនួន ៥ ដែល Data Center មិនគួរមើលរំលង💡

🗐​ តើអ្នកដឹងទេការរចនាប្រព័ន្ធត្រជាក់សម្រាប់ Data Center គឺមានភាពស្មុគស្មាញជាងអ្វីដែលអ្នកគិត​
ព្រោះតែកំហុសឆ្គងបន្តិចបន្តួច អាចមានន័យថាជាការកកស្ទះ ឬការឈប់ដំណើរការនៃប្រព័ន្ធទាំងមូល❄️

🛡️AquaForce® 30XF ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីឆ្លើយតបទៅនឹងកត្តាទាំង ៥ យ៉ាងនេះ៖
✅ការត្រួតពិនិត្យសីតុណ្ហភាព និងសំណើម៖ រក្សាស្ថិរភាពបរិស្ថានដើម្បីការពារការខូចខាត Hardware
✅ភាពបន្តនៃដំណើរការត្រជាក់៖ ដំណើរការបានយ៉ាងរលូនទោះបីជាស្ថិតក្នុងបន្ទុកអតិបរមា (Full load) ដើម្បីទំនុកចិត្តគ្រប់វិនាទី
✅ការសន្សំសំចៃថាមពល៖ កាត់បន្ថយថ្លៃចំណាយប្រតិបត្តិការយ៉ាងច្បាស់លាស់
✅ភាពបត់បែនតាមបន្ទុកជាក់ស្តែង៖ ប្រែប្រួលការងារទៅតាមតម្រូវការជាក់ស្តែងរបស់ Data Center យ៉ាងត្រឹមត្រូវ
✅ការគ្រប់គ្រងលំហូរខ្យល់ និងខ្យល់ត្រជាក់៖ គ្រប់គ្រងទិសដៅខ្យល់ដើម្បីបង្កើនប្រសិទ្ធភាពនៃការបញ្ចេញកម្ដៅ
💙ដៃគូដែលយល់ច្បាស់ពី Data Center យ៉ាងពិតប្រាកដ! ជ្រើសរើស AquaForce® 30XF

🖥️ជ្រើសរើស Carrier ទទួលបានទាំងគុណភាព ប្រសិទ្ធភាព និងសេវាកម្ម

👉ទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈ
☎️លេខទូរស័ព្ទ 087 438 648 / 077 438 648
👉 ឬផ្ញើសារទៅកាន់ page: Carrier Cambodia

​

✨Cool Space Office Gen Z​ 💼📱បញ្ជាយ៉ាងងាយស្រួលត្រឹមចុងម្រាមដៃតាមរយៈស្មាតហ្វូន❄️ការិយាល័យយុគសម័យថ្មី... មិនមែនគ្រាន់តែជាកន...
31/07/2026

✨Cool Space Office Gen Z​ 💼
📱បញ្ជាយ៉ាងងាយស្រួលត្រឹមចុងម្រាមដៃតាមរយៈស្មាតហ្វូន

❄️ការិយាល័យយុគសម័យថ្មី... មិនមែនគ្រាន់តែជាកន្លែងអង្គុយធ្វើការនោះទេ! ព្រោះថា Gen Z កំពុងស្វែងរក Cool Space ដែលឆ្លើយតបនឹងរចនាប័ទ្មជីវិត (Lifestyle)
💡ជាទីកន្លែងបង្កើតគំនិតច្នៃប្រឌិត ហើយអ្វីដែលសំខាន់បំផុតនោះគឺត្រូវតែ Smart ព្រោះនេះជាយុគសម័យដែលភាពងាយស្រួល និងល្បឿនលឿនត្រូវតែដើរទន្ទឹមគ្នា!

🤳Update ការិយាល័យឱ្យទាន់សម័យ និងទាក់ទាញបំផុតជាមួយ VRF XCT8 ដែលជាប្រព័ន្ធម៉ាស៊ីនត្រជាក់ផ្លាស់ប្តូរគ្រប់យ៉ាងឱ្យមានភាពងាយស្រួល
📱ត្រួតពិនិត្យ និងបញ្ជាភាពត្រជាក់បានសព្វសាច់ពេញមួយអាគារយ៉ាងងាយតាមរយៈស្មាតហ្វូន។

🧑‍💼មិនថាអ្នកជាម្ចាស់អាជីវកម្មដែលត្រូវការភាពងាយស្រួល ឬជាបុគ្គលិកដែលចង់បានភាពត្រជាក់ភ្លាមៗនោះទេ គឺអាចបញ្ជាបានភ្លាមៗតែម្តង!

✅បន្ទប់ប្រជុំ កន្លែងឆុងកាហ្វេ ឬជ្រុងសម្រាកលំហែ ក៏ត្រជាក់មុតស្រស់ស្រាយសព្វទីកន្លែង
✅ជួយសន្សំសំចៃអគ្គិសនីកម្រិតអតិបរមា
✅ងាយស្រួល ឆ្លើយតបនឹង Lifestyle មនុស្សយុគសម័យថ្មីដែលគ្រប់យ៉ាងត្រូវតែ On-Demand

បង្កើតការិយាល័យដែល Cool និង Smart ដែលនរណាក៏ចង់មកធ្វើការ!

Carrier យើងគិតគូរដើម្បីអាជីវកម្មរបស់អ្នក និងពិភពលោកដែលយើងចែករំលែករួមគ្នា

☎️លេខទូរស័ព្ទ 087 438 648 / 077 438 648
👉 ឬផ្ញើសារទៅកាន់ page: Carrier Cambodia

Air-Cooled Screw Chiller 🔧❄️ដំណោះស្រាយដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ Data CenterData Center គឺជាបេះដូងនៃទិន្នន័យ ការដំ...
23/07/2026

Air-Cooled Screw Chiller 🔧❄️
ដំណោះស្រាយដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ Data Center

Data Center គឺជាបេះដូងនៃទិន្នន័យ ការដំណើរការ និងស្ថិរភាពនៃអាជីវកម្ម។ ដូច្នេះហើយ Carrier បានអភិវឌ្ឍម៉ាស៊ីន Air-Cooled Screw Chiller ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកប្រសិទ្ធភាព ស្ថិរភាព និងការគ្រប់គ្រងសីតុណ្ហភាពបានយ៉ាងច្បាស់លាស់។

✅កាត់បន្ថយថ្លៃដើមប្រតិបត្តិការរយៈពេលវែង
✅បង្កើនស្ថិរភាពក្នុងប្រតិបត្តិការការងារពេញ 24/7
✅ទ្រទ្រង់បន្ទុកការងារខ្ពស់ (High Load) អាចដំណើរការបន្តបន្ទាប់ដោយគ្មានការរអាក់រអួល
✅ត្រូវបានរចនាឡើងឱ្យសមស្រប ទៅនឹងបរិយាកាសជាក់ស្តែងរបស់ Data Center

ជាមួយនឹងបច្ចេកវិទ្យាប្រព័ន្ធធ្វើឱ្យត្រជាក់លំដាប់ពិភពលោក Carrier ត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមរបស់ Data Center ទាំងខ្នាតតូច មធ្យម និងធំ។

កុំបណ្តោយឱ្យ “សីតុណ្ហភាព” ក្លាយជាចំណុចខ្សោយនៃអាជីវកម្មរបស់អ្នក
ចាប់អារម្មណ៍ចង់រៀបចំប្រព័ន្ធម៉ាស៊ីនត្រជាក់សម្រាប់អាជីវកម្ម សូមទាក់ទងមកយើងខ្ញុំឥឡូវនេះ!

☎️លេខទូរស័ព្ទ 087 438 648 / 077 438 648
👉 ឬផ្ញើសារទៅកាន់ page: Carrier Cambodia

😴 ដាច់ភ្លើងកណ្តាលអធ្រាត្រ? មិនមែនជាបញ្ហាសម្រាប់ដំណេករបស់អ្នកទៀតឡើយ!អស់បារម្ភរឿងភ្ញាក់ពីគេងទាំងកណ្តាលយប់មកចុចបើកម៉ាស៊ីនត្...
14/07/2026

😴 ដាច់ភ្លើងកណ្តាលអធ្រាត្រ? មិនមែនជាបញ្ហាសម្រាប់ដំណេករបស់អ្នកទៀតឡើយ!

អស់បារម្ភរឿងភ្ញាក់ពីគេងទាំងកណ្តាលយប់មកចុចបើកម៉ាស៊ីនត្រជាក់វិញពេលភ្លើងមកវិញ!
ជាមួយមុខងារ Auto Restart ដ៏ឆ្លាតវៃ ម៉ាស៊ីនត្រជាក់នឹងដំណើរការឡើងវិញដោយស្វ័យប្រវត្តភ្លាមៗនៅពេលមានអគ្គិសនីត្រឡប់មកវិញ ដោយរក្សាសីតុណ្ហភាពត្រជាក់ស្រទន់ និងមិនរំខានដល់ដំណេកដ៏ស្កប់ស្កល់របស់អ្នកឡើយ។

✨ គេងលក់ស្រួលពេញមួយយប់ ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ!

លោកអ្នកអាចរកជាវបាននៅហាងលក់គ្រឿងអេឡិចត្រូនិច
👉ទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈ
☎️លេខទូរស័ព្ទ 087 438 648 / 077 438 648
👉 ឬផ្ញើសារទៅកាន់ page: Carrier Cambodia

Address

#25 & 63, Street 348/205, Sangkat Toul Svay Prey II, Khan Chamkarmorn
Phnom Penh
12000

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 12:00

Telephone

+85587438648

Website

Alerts

Be the first to know and let us send you an email when Carrier Cambodia posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Carrier Cambodia:

Shortcuts

Share